លោក កែវ  វ៉ាន្នី ជំនួយការសម្តេចធិបតីនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

លោក កែវ វ៉ាន្នី ជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក   នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកអំណោយមាន ម៉ូតូ២គ្រឿង វិទ្យុទាក់ទង ២០គ្រឿង ថ្នាំពេទ្យ១៨ប្រអប់ មីជាតិ ៤០០ កេស តង់២០០ អង្រឹងមានមុង២០០  ត្រីងៀត៣០០គីទ្បូក្រាម សាច់ក្រក ២០០ គីឡូ ទឹកត្រី ១០០យួរ ទឹកស៊ីអីវ ១០០យួរ ខ្ទឹមស២០០គីទ្បូក្រាម ខ្ទឹមក្រហម១០០ គីទ្បូក្រាម និងថវិកា ១១,០០០,០០០រៀល ជូនកងទ័ពជួរមុខ ពីរទីតាំង គឺតំបន់ប្រតិបត្តិការសិករងព្រះវិហារក្នុងខេត្តព្រះវិហារ កងវរសេនាតូចលេខ៤៤៦ ឈរជើងនៅអានសេះ និង ឈរជើងនៅបុស្សស្បូវ ជាំតែ  ។  

ជាមួយគ្នានេះដែរលោក កែវ វ៉ាន្នី ក៏បាននាំយកថវិកាពីក្រុមការងារ និងបងប្អូនខ្មែរ រស់នៅទីក្រុង ម៉ូដេស្តូ  ចំនួន ៧០០ ដុល្លារ និងថ្នាំពេទ្យ ជូនដល់ក្រុមគ្រួសារសព លោក សួន រ៉ោន ដែល្រូវពួកចោរសៀមលួចបាញ់សម្លា.ប់ផងដែរ៕ តាកែវ

Written by 

Related posts

Leave a Comment