នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ គឺមានទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។ ថ្ងៃនេះផងដែរ មានប្រជាពលរដ្ឋខ្មែរអញ្ជើញទៅទស្សនាប្រាសាទតាមាន់ធំ ដែលជាមរតកពីដូនតាខ្មែរយើង ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណភាពដែនដីនៅទីនោះ៕




ប្រភព៖ កងពលតូចថ្មើរជើង លេខ៤២