West Ham យល់ព្រមលក់ខ្សែបម្រើរូបនេះឲ្យ Spurs ហើយក្នុងតម្លៃ ៥៥លានផោន

ក្លិបញញួរធំ West Ham United បានយល់ព្រមលក់ខ្សែបម្រើ Mohammed Kudus ​សញ្ជាតិហ្គាណា ទៅឱ្យគូប្រជែងនៅ Premier League មាន់ខ្នាយមាស Tottenham Hotspur ហើយ ក្នុងតម្លៃ ៥៥លានផោន។

 ដើមឡើយក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Spurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។

ការចូលរួមជាមួយ Spurs កីឡាករ​ Kudus បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ​ ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅថ្មីផងដែរ គឺលោក Thomas Frank៕

Written by 

Related posts

Leave a Comment