ត្រាំ គំរាមពន្ធ ៥០ភាគរយ លើប្រេស៊ីល និងលូកដៃចូលសវនាការអតីតមេដឹកនាំស្ដាំនិយមថែមទៀត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គ្រោងនឹងដាក់ពន្ធ ៥០ភាគរយ លើទំនិញនាំចូលពីប្រទេសប្រេស៊ីល ដែលជាការបង្កើនសម្ពាធរបស់លោក  ជាមួយប្រទេសអាមេរិកខាងត្បូង។

លោក ត្រាំ បានប្រកាសផែនការនៅក្នុងផ្ទាំងពន្ធចុងក្រោយរបស់លោក ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្នុងនោះ លោក ត្រាំ ក៏បានចោទប្រកាន់ប្រេស៊ីលពីការវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងការប្រឆាំងនឹងអតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro ដែលកំពុងប្រឈមមុខនឹងការកាត់ទោស ដោយរងការចោទប្រកាន់ក្នុងផែនការផ្តួលរំលំការបោះឆ្នោតឆ្នាំ ២០២២ ។

ទោះជាយ៉ាងណា ជាការឆ្លើយតបនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាននិយាយថា ជុំវិញការដំឡើងពន្ធនេះ នឹងមានការសងសឹកវិញ ហើយលោក បានព្រមានប្រឆាំងនឹងការជ្រៀតជ្រែកណាមួយនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេស ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment