លោក អ៊ុំ រាត្រី និងពុទ្ធបរិស័ទយកទៀនវស្សា  បច្ច័យ បរិក្ខា ទេយ្យទាន ប្រគេន ព្រះសង្ឃ ចំនួន២២វត្តក្នុង ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ ព្រម ទាំង រដ្ឋបាល ក្រុងសិរីសោភ័ណ បាននាំយកទៀនវស្សា  បច្ច័យ បរិក្ខា ទេយ្យទាន បច្ច័យ មួយចំនួន យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុង វត្ត ចំនួន ២២ ក្នុងក្រុង សិរីសោភ័ណ ។ ប្រារព្វធ្វើនៅក្នុង វត្តវត្តគិរីជុំចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ព្រះសមណៈញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងជាព្រះចៅអធិការវត្តចំការខ្នុរ បានមានសង្ឃដិកាថា រដូវនេះជារដូវចូលវស្សា ពុទ្ធបរិស័ទទូទាំងប្រទេសបាននាំគ្នាយកទៀនវស្សានិងទេយ្យវត្ថុ យកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម ជាហូរហែរ  ។

ព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេសខ្មែរមិនអាចនិមន្តចេញទៅបិណ្ឌបាទនៅទីណាបានឡើយ  ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែនាំយកទានវស្សាទេយ្យវត្ថុនិងចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសល ជូន ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ។

លោក អ៊ុ រាត្រី ក៏បានលើកឡើងថា៖ ការយកទៀនវស្សា  បច្ច័យ បរិក្ខា ទេយ្យទាន យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយះពេល៣ខែនោះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ឲ្យប្រសើរឡើងក្នុងការធ្វើបុណ្យទាននិងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនានិងផ្នែកអាណាចក្រឲ្យបានរីកចំរើនរុងរឿងផងដែរ ។បច្ច័យ បរិក្ខា និង ទេយ្យទាន រួមមានក្នុង១វត្តបានចំនួន អង្ករ ១០០គីឡូក្រាម ទាន១គូរ បច្ច័យ ៨០០.០០០រៀលបរិក្ខា ទេយ្យទាន ភេសជ្ជៈនិងរឿងឧបភោគ បរិភោគជាច្រើនមុខ ៕

Written by 

Related posts

Leave a Comment