កីឡាករ Liverpool បានត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​ក្រោយ​មរណភាព Jota

កីឡាកររបស់ក្រុម Liverpool បានចាប់ផ្តើមវិលត្រឡប់ទៅកាន់ក្លឹបវិញសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលបន្ទាប់ពីការស្លាប់របស់មិត្តរួមក្រុម Diogo Jota ។

ក្រុមកីឡាករឈុតធំរបស់ពួកគេគ្រោងនឹងត្រលប់មកវិញពីការសម្រាករដូវក្តៅរបស់ពួកគេកាលពីថ្ងៃសុក្រមុន ប៉ុន្តែវាត្រូវបានពន្យារពេលបន្ទាប់ពី Jota អាយុ ២៨ឆ្នាំ និងបងប្រុសរបស់គាត់ឈ្មោះ Andre Silva អាយុ ២៥ ឆ្នាំបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ។

ប៉ុន្តែពេលនេះក្រុមកីឡាករ Liverpool បានចាប់ផ្តើមវិលត្រឡប់ទៅកាន់ក្លឹបវិញសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលជាផ្លូវការ ដើម្បីត្រៀម pre-season ​ដោយការប្រកួតដំបូងរបស់ពួកគេត្រូវប៉ះក្រុម Preston North End នៅកីឡដ្ឋាន Deepdale ​នាថ្ងៃអាទិត្យទី ១៣ ខែកក្កដា៕

Written by 

Related posts

Leave a Comment