លោក Xi Jinping ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើធនធាននិងការធ្វើទំនើបកម្មតាមបែបផែនចិននៅខេត្ត Shanxi

លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Shanxi ថា ខេត្ត Shanxi ត្រូវអនុវត្តដោយយកចិត្តទុកដាក់នូវការដាក់តាមការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តនៃមជ្ឈិមបក្សស្តីពីការជំរុញការងើបឡើងយ៉ាងឆាប់រហ័សនៃតំបន់ភាគកណ្តាលនិងការជំរុញការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតាមដងទន្លេលឿង ប្រកាន់ខ្ជាប់នូវគោលការណ៍ការងារជាទូទៅស្តីពីការស្វែងរកវឌ្ឍនភាពក្នុងខណៈពេលរក្សាបាននូវស្ថិរភាព អនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវនូវគំនិតអភិវឌ្ឍន៍ថ្មី គ្រោមផែនការអភិវឌ្ឍន៍និងសន្តិសុខឱ្យបានល្អ ខិតខំប្រឹងប្រែងជំរុញការធ្វបរិវត្តកម្មការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើធនធាន និចារទំព័រថ្មីនៃការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនរបស់ខេត្ត Shanxi ។

លោក Xi Jinping បានលើកឡើងថា ការកសាងតំបន់គំរូនៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចផ្អែកលើធនធានរបស់ប្រភេទជាតិ គឺជាភារកិច្ចជាយុទ្ធសាស្ត្រមួយដែលមជ្ឈិមបក្សប្រគស់ឱ្យខេត្ត Shanxi ត្រូវជំរុញងការធ្វើបរិវត្តកម្មដោយមានរបៀបរយ ។ លើសពីនេះ ការផ្លាធ្វើបរិវត្តកម្មការអភិវឌ្ឍត្រូវតែការពារយ៉ាងរឹងមាំនូវបន្ទាត់ក្រហមនៃសុវត្តិភាពនិងស្ថិរភាព ៕

Written by 

Related posts

Leave a Comment