ត្រាំ ថាមិនចង់ប្រឆាំងអ៊ីរ៉ង់ទៀតទេ ដោយចង់លុបចោលទណ្ឌកម្មឯកតោភាគី

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា លោក ត្រូវការពេលវេលាដ៏ត្រឹមត្រូវមួយក្នុងការដកទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលដាក់លើប្រទេសអ៊ីរ៉ង់។

លោក អះអាងថា យើងបានដកសម្ពាធចេញពីប្រទេសស៊ីរី ហើយពេលនេះលោក ចង់លុបចោលទណ្ឌកម្មលើអ៊ីរ៉ង់ម្ដង ប៉ុន្តែនៅពេលដ៏ត្រឹមត្រូវណាមួយជាមុនសិន។

លោក ត្រាំ បានលើកឡើងថា ពេលវេលាសមស្របណាមួយ យើងនឹងដកទណ្ឌកម្មលើអ៊ីរ៉ង់ ដោយបន្ថែមថា ខ្ញុំសង្ឃឹមថាសង្រ្គាមជាមួយអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ ហើយពួកគេក៏ចង់ស្វែងរកសន្តិភាពផងដែរ។

ទន្ទឹមនោះ បេសកជន​លោក Steve Witkoff បញ្ជាក់​ថា ការ​ចរចា​ជាមួយ​មន្ត្រី​អ៊ីរ៉ង់​ អាចនឹងកើតឡើង នៅ​សប្តាហ៍​ក្រោយនេះ បើមិនមានអ្វីប្រែប្រួល។

ជាមួយគ្នានោះ លោក ត្រាំ ក៏​បាន​កត់សម្គាល់ថា មកដល់ពេលនេះ ការវាយប្រហារជាថ្មីម្ដងទៀតណាមួយលើអ៊ីរ៉ង់ មិនមានក្នុងសេណារីយ៉ូ​របស់សហរដ្ឋ​អាមេរិក​ នោះទេ។

គួររំលឹកថា អ៊ីស្រាអែល​ បាន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ កាលពីយប់​ថ្ងៃ​ទី ១៣ ខែ​មិថុនា។ មិន​ដល់​មួយ​ថ្ងៃ​ក្រោយ​មក សាធារណរដ្ឋ​អ៊ីស្លាម​ បាន​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក។

រំលងប៉ុន្មានថ្ងៃក្រោយមក សហរដ្ឋអាមេរិក​ បាន​លូកដៃចូល​ជម្លោះ​ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ៕

ដោយ៖ ពេជ្រ                            

Written by 

Related posts

Leave a Comment