ក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីតមួយនេះ គ្រោងនឹងបើកកិច្ចពិភាក្សាដើម្បីចុះហត្ថលេខាយក ​Messi ពី Inter Miami

យោងតាមប្រភពពីសារព័ត៌មាន​បារាំង L’Equipe បានឲ្យដឹងថា ក្លិបយក្ស Al Ahli គ្រោងនឹងបើកការពិភាក្សាដើម្បីចុះហត្ថលេខា Lionel Messi ពី Inter Miami។

​ក្លឹបយក្ស Saudi Pro League (SPL) កំពុងរៀបចំការផ្លាស់ប្តូរដ៏​គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់​ម្ចាស់ Ballon d’Or ប្រាំបីសម័យកាល នៅពេលដែលកិច្ចសន្យារបស់លោកជាមួយ Miami ផុតកំណត់ក្នុងខែធ្នូ។

Al-Ahli គឺជាក្លឹបមួយក្នុងចំណោមក្លឹបចំនួន៤ដែលគាំទ្រដោយមូលនិធិវិនិយោគសាធារណៈ (PIF) ហើយនេះគឺជាផ្នែកនៃការដេញថ្លៃបន្តរបស់ពួកគេដើម្បីទាក់ទាញកីឡាករកំពូលៗមកកាន់ SPL ស្របពេលដែល Cristiano Ronaldo ទើបបន្តកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំនៅ Al-Nassr FC។

PIF បានកំណត់គោលដៅរបស់ពួកគេទៅលើ Messi ដោយក្លិប Al-Ahli ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បី​យកកីឡាកររូបនេះ។ ​PIF ក៏បានធ្លាប់ធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងដើម្បីទាក់ទាញ Messi ទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយ Paris Saint-Germain បានផុតកំណត់នៅឆ្នាំ ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានសម្រេចចិត្តចូលរួមជាមួយ Miami ។

យ៉ាងណាមិញដោយនៅសល់តែប្រាំមួយខែទៀតប៉ុណ្ណោះនៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Messi ទ្វារបើកចំហសម្រាប់ PIF ដើម្បីព្យាយាមម្តងទៀត ហើយ Al-Ahli កំពុងជំរុញឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះ៕

Written by 

Related posts

Leave a Comment