បន្ទាយមានជ័យ ៖ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមអាជីវករថៃ នៅផ្សារោងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាននាំគ្នាតវ៉ាទាមទារឱ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ផ្សារោងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។ របាយការណ៍បង្ហាញថា នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣៥០០តូប៕

