ក្លិបបាល់ទាត់ BG Pathum United របស់ថៃបានបង្ហាញខ្លួនជាផ្លូវការខ្សែការពារជម្រើសជាតិកម្ពុជា Takaki Ose ដើម្បីត្រៀមប្រកួតប្រជែងរដូវកាលថ្មី 2025/26។
កីឡាករមានដើមកំណើតជប៉ុន Ose បានក្លាយជាកីឡាករចូលសញ្ជាតិខ្មែរ និងបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ ២០២៤។ Takaki Ose បានចូលរួមក្នុងលីគកម្ពុជា ជាមួយអង្គរថាយហ្គឺរ អេហ្វស៊ី (២០១៩) និង ក្លិបភ្នំពេញក្រោន (2020–2025)៕
