ក្រុមហាម៉ាស់ បានឆ្លើយតបដោយបើកភ្លើងខៀវ ចំពោះសំណើបទឈប់បាញ់ចុងក្រោយបង្អស់នៅតំបន់ហ្គាហ្សា ទៅកាន់អ្នកសម្របសម្រួល។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram ក្រុមនេះ លើកឡើងថា ក្រុមហាម៉ាស់ បានឆ្លើយតបទៅកាន់អ្នកសម្របសម្រួល ហើយនឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការអនុវត្តសំណើដែលកំពុងពិចារណាភ្លាមៗ។
ក្រុមហាម៉ាស់ បានបញ្ជាក់ថា ការឆ្លើយតបរបស់ខ្លួនគឺវិជ្ជមាន ដោយមិនមានការបញ្ជាក់លម្អិតបន្ថែមនោះទេ។

យោងតាមទូរទស្សន៍ Al-Qahera Al-Ikhbariya របស់អេហ្ស៊ីប បានរាយការណ៍ដោយដកស្រង់ប្រភពថា រដ្ឋបាលក្រុង Cairo និង Doha បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ បានប្រកាសនាពេលថ្មីៗនេះ ពីបទឈប់បាញ់ ៦០ ថ្ងៃ នៅហ្គាហ្សាដោយថាអ៊ីស្រាអែលយល់ព្រមលើលក្ខខណ្ឌទាំងអស់ហើយរង់ចាំតែក្រុមហាម៉ាស់ ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ