Liverpool ប្រកាសដាក់អាវលេខ២០របស់ Diogo Jota ចូលនិវត្តន៍ជារៀងរហូត

Liverpool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាវលេខ ២០ របស់ Diogo Jota នៅក្លិបនឹងដាក់ចូលនិវត្តន៍ជារៀងរហូតដើម្បីទុកជាការចងចាំរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ដែលបានទទួលមរណភាពដោយ​គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍។

Liverpool បាននិយាយថា “អាវលេខ ២០ នឹងត្រូវដាក់ចូលនិវត្តន៍ជារៀងរហូតដើម្បីគោរពដល់ការការរួមចំណែករបស់​ Diogo Jota ដែលជាផ្នែកមួយនៃម្ចាស់ជើងឯកឆ្នាំ ២០២៤-២៥ របស់ Liverpool ​នៃជីវិតចុងក្រោយរបស់ Jota

សូមជម្រាបថា Diogo Jota វ័យ២៨ឆ្នាំ និងប្អូនប្រុសរបស់គាត់កីឡាករ Andre Silva វ័យ២៦ឆ្នាំ ដែលប្រកបអាជីពក្នុងក្លិប Penafiel នៃលីគលំដាប់ទី២ព័រទុយហ្កាល់ បានរងគ្រោះដល់ជីវិតក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តក្នុងក្រុង Zamora ប្រទេសអេស្ប៉ាញ ​កាលពីម្សិលមិញ៕

Written by 

Related posts

Leave a Comment