ក្លឹបបាល់ទាត់វិសាខា បានប្រកាសបន្តកុងត្រាថ្មីជាមួយកីឡាករខ្សែបម្រើ Alisher Mirzaev សញ្ជាតិអ៊ូបេគីស្ថាន វ័យ២៩ឆ្នាំ ដើម្បីត្រៀមប្រជែងរដូវកាលថ្មីខាងមុខនេះ។ ខ្សែបម្រើរូបនេះបានប្រកបអាជីពបាល់ទាត់នៅលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ ដូច្នេះរូបគេគ្រប់រយៈពេល៥ឆ្នាំ ដែលអាចទទួលបានសញ្ជាតិខ្មែរ៕
