ក្នុងរយៈពេលពេញមួយខែមិថុនាកន្លងទៅនេះ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន២៨៩ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន២០៩ករណី ខណៈបណ្ដឹងដែលនៅសេសសល់កំពុងធ្វើការស្រាវជ្រាវ និងខ្លះទៀតជាករណីដដែលដែលសមត្ថកិច្ចធ្លាប់បង្ក្រាបតែពលរដ្ឋរាយការណ៍ម្ដងទៀត៕







