មេដឹកនាំហុងគ្រី ប្រាប់ហ្សេលេនស្គី ជ្រើសយកសន្តិភាពមិនទាន់ហួសពេលទេ

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ជឿជាក់ថា សម្រាប់លោក ហ្សេលេនស្គី គឺនៅតែមានលទ្ធភាពក្នុងការស្វែងរកសន្តិភាពជូនអ៊ុយក្រែន។

លោក Orban បាននិយាយថា កាលពីមួយឆ្នាំមុន ខ្ញុំបានទៅលេងក្រុងគៀវ ហើយប្រាប់លោក ហ្សេលេនស្គី ថាលោក មិនទាន់អស់ពេលក្នុងការស្វែងរកសន្តិភាពពេញលេញជូនអ៊ុយក្រែននៅឡើយទេ។ សន្តិភាពគឺស្ថិតនៅលើលោក (ហ្សេលេនស្គី) កុំរង់ចាំរុស្ស៊ី ព្រោះពួកគេ គឺចង់បានសង្គ្រាមអូសបន្លាយយូរ។

លោក Orban បានបន្ថែមថា សង្រ្គាមនៅតែបន្ត អឺរ៉ុបហត់នឿយ ហើយការដឹកជញ្ជូនសព្វាវុធរបស់អាមេរិក នឹងធ្លាក់ចុះ។ ប្រជាជនអ៊ុយក្រែន នៅតែបន្តរស់នៅដោយភាពតក់ស្លុតក្នុងសង្រ្គាម ជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា មេដឹកនាំហុងគ្រីរូបនេះ កន្លងមកធ្លាប់ជំទាស់សមាជិកភាពណាតូ និងរិះគន់យ៉ាងចាស់ដៃលើប្រទេសអ៊ុយក្រែន ជាពិសេសលោក ហ្សេលេនស្គី៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment