ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ពីជំហររបស់លោកពូទីន ដល់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ថារុស្ស៊ី មិនទាន់បោះបង់មហិច្ឆតាឈ្លានពានលើអ៊ុយក្រែន នៅឡើយនោះទេ។

ការលើកឡើងនេះ គឺបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំបារាំងរូបនេះ ជាមួយនឹងលោក វ្ល៉ាឌីមៀ ពូទីន ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg រាយការណ៍ថា លោក ម៉ាក្រុង បានជូនដំណឹងដល់លោក ហ្សេលេនស្គី ពីការសន្ទនានេះ ហើយកត់សម្គាល់ថាជំហររបស់លោកពូទីន ចំពោះអ៊ុយក្រែនមិនមានការផ្លាស់ប្តូរទេ។
កាលពីថ្ងៃទី ១ ខែកក្កដា មេដឹកនាំរុស្ស៊ី និងបារាំង បានសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំ។
យោងតាមវិមាន Elysee បានឲ្យដឹងថា ការសន្ទនាមានរយៈពេលជាង ២ ម៉ោង។ ប្រធានបទនៃកិច្ចពិភាក្សាតាមទូរស័ព្ទគឺស្ថានភាព ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye និងការបាញ់ផ្លោងរបស់អ៊ុយក្រែននៃកន្លែង Donbass ដោយសន្តិភាព ក៏ដូចជាការរំពឹងទុកនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិថ្មី។
ទោះជាយ៉ាងណា ការសន្ទនាត្រូវបានផ្អាក បន្ទាប់ពីមេដឹកនាំបារាំង មិនរក្សាការសម្ងាត់នៃការសន្ទនានេះ ដោយលោក អញ្ជើញអ្នកសារព័ត៌មានឱ្យចូលរួម អំឡុងពេលពិភាក្សា៕

ដោយ៖ ពេជ្រ