ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់កម្ពុជាហើយ

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោនី សុវណ្ណមុនីរ៉េត ព្រះចៅអធិការវត្តនាគវ័ន្ត បាននិមន្ត និងអញ្ជើញទទួលស្វាគមន៍ ព្រះតេជគុណ ស៊ុច ឬលោកឪស៊ុច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីនិមន្តទៅវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

 លោកឪស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ នៃព្រះរាជាណាចក្រថៃ បានសំរេចព្រះទ័យចូលមកប្រទេសកម្ពុជា ពីប្រទេសកាណាដា ដោយលោកឪស៊ុច សម្រេចថានឹងមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត ក្រោយពីទទួលបានការប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ៕

Written by 

Related posts

Leave a Comment