អ្នកជំនាញ៖ FIFA គួរតែពិចារណារៀបចំព្រឹត្តិការណ៍ World Cup 2026 លេងនៅម៉ោង ៩ព្រឹក

ដោយសារអាកាសធាតុខ្លាំងកំឡុងពេលប្រកួត Club World Cup ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះនៅរដូវក្តៅនេះ អ្នកជំនាញបានផ្តល់យោបល់ថា សហព័ន្ធកីឡាករបាល់ទាត់ពិភពលោក FIFA គួរតែពិចារណារៀបចំព្រឹត្តិការណ៍ ​ World Cup ឆ្នាំ២០២៦ ប្រកួតនៅម៉ោង ៩ព្រឹកវិញ ​។

សាស្រ្តាចារ្យលោក Mike Tipton មកពីសាកលវិទ្យាល័យ Portsmouth អ្នកជំនាញខាងសីតុណ្ហភាពរាងកាយមនុស្សបានផ្តល់កិច្ចសម្ភាសន៍ជាមួយ BBC Sport ថា កម្មវិធី World Cup 2026 ដែលមានអាមេរិកធ្វើសហម្ចាស់ផ្ទះផងនោះ គួរតែមានការកែប្រែម៉ោងប្រកួតមកពេលព្រឹក នាម៉ោង ៩ព្រឹកវិញ ដើម្បីរក្សាបានរលកកំដៅចេះតែបន្តកើនឡើងនៅពេលល្ងាចនេះ ស្របពេលកម្មវិធី FIFA Club Cup 2025 ដែលកំពុងជួបប្រទះ។

លោក Tipton បានគូសបញ្ជាក់ថា កំដៅមានការកើនឡើងខ្លាំងស្ថិតនៅភាគពាយព្យសហរដ្ឋអាមេរិក បង្កជាជំងឺ និងដល់ថ្នាក់ចូលមន្ទីរពេទ្យទៀតផង តួយ៉ាងនៅទីក្រុង New York កាលពីថ្ងៃទី២៤ ខែមិថុនា កំដៅបានហក់ឡើងដល់ ៣៩អង្សាជាប្រវត្តិសាស្រ្តថែមទៀត។

ទោះជាយ៉ាងណា សម្រាប់ម៉ោងប្រកួតមិនទាន់ត្រូវបានដាក់ចេញនៅឡើយទេ ពោលគឺត្រូវរង់ចាំរហូតដល់ការចាប់ឆ្នោត បែងចែកពូលនាអំឡុងខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែតាមធម្មតា World Cup កន្លងមក តែងតែចាប់ផ្តើមនៅចន្លោះម៉ោង ១៥៖០០ ១៨៖០០ និងចុងក្រោយគេម៉ោង ២១៖០០ ដែលជាពេលវេលាអំណោយផលសម្រាប់អ្នកគាំទ្រនៅតំបន់អឺរ៉ុប ប្រព័ន្ធផ្សព្យផ្សាយ និងដៃគូសហការឧបត្ថម្ភទៀតផង៕

Written by 

Related posts

Leave a Comment