ភ្នំពេញក្រោន នឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបឋមពាន AFC Women’s Champions League

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសជាផ្លូវការនូវក្លិបធ្វើជាម្ចាស់ផ្ទះចំនួន៥ សម្រាប់វគ្គបឋមនៃពានរង្វាន់ AFC Women’s Champions LeagueTM 2025/26។

ក្លិបធ្វើជាម្ចាស់ផ្ទះចំនួន៥ សម្រាប់វគ្គបឋមរួមមាន៖ ក្លិបភ្នំពេញក្រោន(កម្ពុជា) Kelana United FC (ម៉ាឡេស៊ី), PFC Nasaf (អ៊ូសបេគីស្ថាន), ISPE WFC (មីយ៉ាន់ម៉ា) និងក្លិប Master FC (ឡាវ) ខណៈការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣ រសៀល នៅ AFC House នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្រាប់ការប្រកួតវគ្គជម្រុះ Preliminary Stage​ នេះនឹងបែងចែកចេញជា ៥ពូល ក្នុងមួយពូលមាន៤ក្រុម និងមួយពូលទៀតមានតែ ៣ក្រុម ប្រកួតនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែសីហា ដោយមានតែក្រុមកំពូលតារាង ៥ ក្រុមប៉ុណ្ណោះដែលឈានទៅជុំចុងក្រោយ ដែលមានប្រទេសធំៗចំនួន ៧ទៀតអង្គុយរង់ចាំរួមមាន៖ 🇦🇺 Melbourne City FC,🇰🇷 Suwon FC Women,🇯🇵 Tokyo Verdy Beleza,🇨🇳 Wuhan Jiangda (defending champions),🇻🇳 Ho Chi Minh City Women’s FC,🇮🇷 Bam Khatoon FC និង🇦🇪 UAE representative (TBD)៕

Written by 

Related posts

Leave a Comment