រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» និងធ្វើបាឋកថាស្តីពី «ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈ» នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៤១នាក់ មកពីអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងបណ្តាអង្គភាពមិនចំណុះក្របខណ្ឌក្រសួង ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន និងសោតទស្សន៍៕







