ខេត្តបន្ទាយមានជ័យបានធ្វើពិធី ប្រគល់វិញ្ញាបនបតសម្គាល់ដល់ម្ចាស់អចលនវត្ថុជូនប្រជាពលចំនួន ៦.៣៥៥ បណ្ណ

បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ពីធីនេះមានការចូលរួម លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ មន្ត្រីអមដំណើរ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកមាស ដារា ប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម ខេត្តបន្ទាយមានជ័យអង្គភាពទាំង៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់  និងប្រធានមន្ទីរ មន្ត្រីសុរិយោដី ប្រជាពលរដ្ឋ ចូលរួម ចំនួន ១៧៦នាក់។

លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយ ៣ ចំណុច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃនេះខេត្តបន្ទាយមានជ័យ បានធ្វើពិធី ប្រគល់វិញ្ញាបនបត សម្គាល់ដល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពល ចំនួន ៦.៣៥៥ បណ្ណ ក្នុងនោះមាមាន ២ក្រុង ៧ស្រុក ស្មើនឹង ១២សង្កាត់ ៥៥ ឃុំ និង ៦៦៤ ភូមិ  ក្បាលដីប៉ាន់ស្មានក្បាលដីចុងក្រោយទូទាំងខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៦៧៨. ៦៦៥ ក្បាលដី លទ្ធផលការងារ សម្រេចបានក្នុង ខែមិថុនា ឆ្នាំ២០២៥  វាស់វែងក្បាលដីបាន ចំនួន ៧០៨.១៥​៦ ​ក្បាលដី ចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ២៩៦. ៧២៣ បណ្ណហើយផងដែរ ។

លោក សាយ សំអាល់ មានប្រសាសន៍ថា ៖ខេត្តបន្ទាយមានជ័យ ជាខេត្តទី៨ ដែលត្រូវបានប្រកាសបិទបញ្ចប់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ បន្ទាប់ពី ខេត្តកំពង់ចាម. ស្វាយរៀង.សៀមរាប.កំពង់ស្ពឺ.ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ក្នុងនាម បណ្ណកម្មសិទ្ធិត្រូវចែកជូនប្រជាពលរដ្ឋសរុបចំនួន ៦ .៣៥៥ បណ្ណ ស្មើនឹង ១០ភូមិ ២ឃុំ ២ស្រុក រួមមាន ស្រុកស្វាយចេក ឃុំតាផូ ចំនួន ៥ ០៤៥ បណ្ណ ស្មើនឹង ៤ភូមិ ក្នុងនោះ  ភូមិពង្រ ១ ៣៥៤ បណ្ណ ភូមិព្រេចកី ១ .១៩៨ បណ្ណ  ភូមិបន្ទាត់បោះ ១ ៧៤៦ បណ្ណ និង  ភូមិគោកកី ៧៤៧ បណ្ណ   ស្រុកម៉ាឡៃ ឃុំម៉ាឡៃ ចំនួន ១ ៣១០ បណ្ណ ស្មើនឹង ៦ភូមិ ក្នុងនោះ ភូមិត្រសេកជ្រុំ ១៦៩ បណ្ណ ភូមិដំបូកវិល ៣៦១ បណ្ណ ភូមិវត្តចាស់ ២២៥ បណ្ណ ភូមិដូង ១៨៩ បណ្ណ ភូមិកណ្តាល ២៧១ បណ្ណ និង  ភូមិក្បាលស្ពាន ៩៥ បណ្ណ។

លោក សាយ សំអាល់បានធ្វើការ កោតសរសើរ និង វាយតំ លៃ ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ដែល តែងតែ យកចិត្តទុកដាក់ ក្នុង ការកសាង ធនធានមនុស្ស សំដៅ ពង្រឹងសមត្ថភាព ជំនាញ បង្កើត កាទទួលខុសត្រូវ ចំពោះ តួនាទី និង ភារកិច្ច ក្នុ ងការបំរើ ប្រជាពលរដ្ឋ ក៏ដូចជា ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ ។  

លោក បាន ថ្លែង អំណ គុណ ចំពោះ ប្រជាពលរដ្ឋ ដែល បាន ចូលរួម ស្វែងយល អំពី ការចុះបញ្ជី ដីធ្លី មាន លក្ខ ណះ ជា ប្រព័ន្ធដើម្បីពិនិត្យថាតើការចុះបញ្ជីមានលក្ខណៈ ជា ប្រព័ន្ធ មាន ភាព សុ ក្រឹត្យ ទាំង ការងារ បច្ចេកទេស និង ផ្លូវច្បាប់ ត្រឹមត្រូវហើយ រួមចំណែក នូវ សុ វត្តិភាព នៃ ការកាន់កាប់ ដីធ្លី កាត់បន្ថយ ទំនាស់ និង ជំរុញ ឲ្យ មាន ទីផ្សារ ដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ កាត់បន្ថយ ភាពក្រីក្រ ស្ថេ ភាព សង្គម និង ការ អភិឌ្ឍន៍ សេដ្ឋកិច្ច ឲ្យ កាន់តែ ប្រសើ ឡើង ស្របតាម គោលនយោបាយ របស់ រាជ រដ្ឋ ភិ បាល ដែលមាន សម្តេច បវរធិបតី ហ៊ុនម៉ាណែត ជា នាយករដ្ឋមន្ត្រី អាណត្តិ ទី៧នេះផងដែរ ៕

Written by 

Related posts

Leave a Comment