កាលពីម្សិលមិញកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីនៅក្លិប Al Nassr រយៈពេល ២ឆ្នាំ រហូតដល់ឆ្នាំ ២០២៧។ កិច្ចសន្យាថ្មីនេះនឹងរក្សារូបគេឲ្យក្លិបរហូតដល់វ័យ៤២ឆ្នាំ។
យ៉ាងណាមិញបន្ទាប់ពីបន្តកិច្ចសន្យាថ្មី យើងមកមើលប្រាក់បៀវត្សរ៍ថ្មីរបស់ Ronaldo នៅ Al Nassr មានដូចខាងក្រោមនេះ៖
ថ្លៃនឿយហត់បានពី Al Nassr ក្នុងមួយរដូវកាល
– ២៣៣,៨៨លានដុល្លារ ១ឆ្នាំ
– ១៩,៤៨លានដុល្លារ ១ខែ
– ៥,៥លានដុល្លារ ១សប្តាហ៍
– ៦៤ម៉ឺនដុល្លារ ១ថ្ងៃ
– ២,៧ម៉ឺនដុល្លារ ១ម៉ោង
– ៤៤៤ដុល្លារ ១នាទី
– ៧,៦ដុល្លារ ១វិនាទី
ចំណូលសរុបជិត ៦៧៥លានដុល្លារ រយៈពេល ២ឆ្នាំ៕
