រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បាននិយាយថា ប្រទេសទួរគី ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទី ៣ ស្តីពីវិបត្តិនៅអ៊ុយក្រែន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ A haber លោក Fidan បានឲ្យដឹងថា កាលពីម្សិលមិញ យើងនិយាយជាមួយភាគីអំពីការសម្រេចចិត្ត កាលពីជុំទី ២ កន្លងទៅ មុននឹងឈានចូលជុំទី ៣ នេះ។
លោក បានបន្ថែមថា យើងឃើញថាភាគីទាំង ២ មានឆន្ទៈបន្តទៅជុំទី ៣ រៀងៗខ្លួន។ ដូច្នេះ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវ និងដើរតួជាអ្នកសម្របសម្រួល ដើម្បីស្វែងរកសន្តិភាពណាមួយ។
គួរបញ្ជាក់ថា កិច្ចចរចាកន្លងទៅរវាងភាគីទាំង ២ ជាលទ្ធផលហាក់ធ្វើឲ្យលោកប្រធានាធិបតី ពូទីន មិនពេញចិត្ត ដោយថាសន្តិភាពគឺមានរយៈពេលខ្លី និងមិនធានាសុវត្ថិភាពពេញលេញដល់ភាគីទាំង ២ នាពេលអនាគត៕

ដោយ៖ ពេជ្រ