Liverpool ចុះកិច្ចសន្យាទិញយកសមាជិកថ្មីទី៣ ពី Bournemouth

ក្រុមជើងឯកលីគអង់គ្លេស Liverpool បានចុះកិច្ចសន្យាទិញខ្សែការពារឆ្វេង Milos Kerkes ពីក្លិបរួមលីគ AFC Bournemouth ក្នុងតម្លៃ ៤០លានផោន។  

កីឡាករអន្តរជាតិហុងគ្រី វ័យ ២១ឆ្នាំរូបនេះ បានក្លាយជាសមាជិកថ្មីទី៣ ជាមួយហង្សក្រហម ក្រោយការមកដល់របស់ខ្សែការពារស្លាបស្តាំ Jeremie Frimpong និងខ្សែបម្រើ Florian Wirtz ដោយសរុបការចាយអស់ប្រមាណ ១៧០លានផោនហើយ។

Milos Kerkes ត្រូវបានចាត់ទុកជាខ្សែការពារស្លាបឆ្វេងដ៏ល្អមួយរូបនៅក្របខណ្ឌ Premier League នៅពេលកីឡាករយុវជនរូបនេះបានព្រមព្រៀងចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Anfield រយៈពេល ៥ឆ្នាំ៕

Written by 

Related posts

Leave a Comment