ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ទទួលបានជ័យជម្នះដោយលទ្ធផល ១-០ លើក្រុមជម្រើសជាតិ នារី ហ្គាំ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមនារីកម្ពុជា យប់មិញ រកបានដោយកីឡាការិនីសឿន វិផា មកពីក្លិបភ្នំពេញក្រោន នៅនាទីទី១៧។ នេះជាការប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងសម្រាប់បាល់ទាត់នារីកម្ពុជា ហើយបានបង្កើតស្ថិតិក្នុងការទទួលបានជ័យជម្នះផងដែរ។

សូមជម្រាបថា ការប្រកួតនេះជាការត្រៀមខ្លួនទាំងសម្រាប់ក្រុមបាល់ទាត់នារី កម្ពុជា សម្រាប់ការប្រកួតជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូល G ដែលមានក្រុម ហ្វីលីពីន ហុងកុង និងអារ៉ាប៊ីសាអ៊ូឌី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ទី ៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
