មនុស្សរាប់សិបនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារកំដៅក្ដៅខ្លាំងមិនធ្លាប់មាន នៅភាគខាងកើតនៃអាមេរិកខាងជើង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឱ្យដឹងថា មនុស្សជាង ១៥០ នាក់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ នៅអាមេរិកខាងជើង ខណអភិបាលរដ្ឋ New Jersey ប្រកាសអាសន្ន កាលពីថ្ងៃចន្ទ។
ការព្រមានអំពីរលកកំដៅនេះ ត្រូវបានប្រកាសគឺចាប់ពីភាគខាងលិចនៃសហរដ្ឋអាមេរិក រហូតដល់ភាគខាងកើត ក៏ដូចជាផ្នែកខ្លះនៃរដ្ឋ Ontario, Quebec និង Nova Scotia ក្នុងប្រទេសកាណាដា ផងដែរ។
យោងតាមសេវាអាកាសធាតុជាតិ បានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោន និងបូស្តុន គេរំពឹងថានឹងហក់ឡើងដល់ ៣៨ អង្សារសេ ដោយបំបែកកំណត់ត្រាចាស់ រហូតដល់ ៦ អង្សារសេ។ ខណៈនៅទីក្រុងញូវយ៉ក សីតុណ្ហភាព អាចឡើងដល់ ៣៧ អង្សារសេ៕

ដោយ៖ ពេជ្រ