ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី ចំនួន០១ករណី កើតលើស្ត្រីអាយុ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៉ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
អ្នកជំងឺ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងកំពុងទទួលបានការថែទាំយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺនិងនៅផ្ទះអ្នកជិតខាងមានមាន់ទា ឈឺនិងងាប់ ហើយអ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់រួចយកមកធ្វើម្ហូបទទួលទាន ៥ថ្ងៃមុនថ្ងៃដែល អ្នកជំងឺចាប់ផ្តើមឈឺ។

