រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី អញ្ជើញសម្ពោធបើក កម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងចតុមុខ

រាជធានីភ្នំពេញ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី កាត់ខ្សែបូរសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025 )  នៅផ្លូវថ្មើរជើងខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

កម្មវិធីពិពរណ៍នេះ មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ  លោក-លោកស្រីជាតំណាងក្រុមហ៊ុនឯកជននានាពីប្រទេសកម្ពុជា និងម៉ាឡេស៊ី រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា សរុបប្រមាណជាង២០០នាក់។

លោករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញទស្សនាតាមស្តង់ពិព័រណ៌ម្ហូបអាហារភេសជ្ជៈផលិតផលរបស់ម៉ាឡេស៊ីពីបណ្តាតំបន់នានារបស់ប្រទេសម៉ាឡេស៊ី និងពីក្នុងប្រទេសកម្ពុជាផ្ទាល់ ព្រមទាំងអញ្ជើញទស្សនាការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណី និងការសម្តែងតន្ត្រីដ៏ល្អ និងរស់រវើកប្រកបដោយភាពប៉ិនប្រសប់របស់សិល្បករម៉ាឡេស៊ី។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងទេសចរណ៍ បានបញ្ចាំងជូនគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអញ្ជើញមកទស្សនានូវឃ្លីបវីដេអូផ្សព្វផ្សាយទេសចរណ៍ម៉ូស្លីម ដោយទទួលបានការចាប់អារម្មណ៍ និងការសាទរជាខ្លាំង៕

Written by 

Related posts

Leave a Comment