ចិន​ ​ថាអាមេរិក ធ្លាក់ក្រេឌីត ដែល​វាយ​ប្រហារ​អ៊ីរ៉ង់​

រដ្ឋាភិបាលប្រទេសចិន បានពណ៌នាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា ជាការធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់ទីក្រុងវ៉ាស៊ីនតោន។

លោកប្រធានាធិបតី Donald Trump អះអាងថា សហរដ្ឋអាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ទីក្រុងតេហេរ៉ង់ ដោយចូលរួមជាមួយអ៊ីស្រាអែលក្នុងសកម្មភាពយោធាលោកខាងលិចដ៏ធំបំផុតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៧៩ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រទេសរុស្ស៊ី ចិន និងប៉ាគីស្ថាន ស្នើឱ្យស្ថាប័នដែលមានសមាជិកចំនួន ១៥ អនុម័តដំណោះស្រាយដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនៅមជ្ឈិមបូព៌ា។

ជាមួយគ្នានោះ យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Fu Cong បានកត់សម្គាល់ថា ភាគីនានាគួរតែទប់ស្កាត់កម្លាំងរុញច្រាននៃកម្លាំង ជៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរ និងចាក់សាំងចូលភ្លើងបន្ថែម។

លោក បានបន្ថែមថា ភាគីនានា ជាពិសេសអ៊ីស្រាអែលគួរតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ដើម្បីការពារកុំឱ្យស្ថានការណ៍កើនឡើង និងជៀសវាងការផ្ទុះសង្រ្គាម។

លោក បន្តថា អ៊ីរ៉ង់ រងការឈឺចាប់ ប៉ុន្តែសហរដ្ឋអាមេរិក បានបាត់បង់ក្រេឌីតរបស់ខ្លួនក្នុងនាមជាប្រទេសមហាអំណាច និងជាប្រទេសចូលរួមក្នុងការចរចាអន្តរជាតិណាមួយ ហើយថាចំណាត់ការនេះគឺគ្រោះថ្នាក់ណាស់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment