អាជ្ញាធរស៊ីរី បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល លើតំបន់មួយនៃទីក្រុង Al-Qusayr ក្នុងប្រទេសស៊ីរី ក្បែរព្រំដែនជាមួយប្រទេសលីបង់។ សារព័ត៌មាន Sham FM របស់ប្រទេសស៊ីរីបានរាយការណ៍។
យោងតាមកាសែតស៊ីរី Al Watan និងទូរទស្សន៍លីបង់ Al Mayadeen បានបញ្ជាក់ថា ការវាយឆ្មក់របស់អ៊ីស្រាអែល គឺកំណត់គោលដៅឆ្លងកាត់ព្រំដែនតំបន់ Jusiya ។ មិនមានព័ត៌មានអំពីផលវិបាកនៃការវាយប្រហារតាមអាកាសចុងក្រោយបំផុត រួមទាំងការស្លាប់ និងរបួសនោះទេ។
ទីក្រុង Al-Qusayr គឺជាគោលដៅម្តងហើយម្តងទៀតនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអ៊ែល បានឲ្យដឹងថា ការវាយឆ្មក់តាមអាកាសរបស់ខ្លួន កំពុងតម្រង់ទិសដៅលើក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ពោលគឺវាយឆ្មក់ឆ្លងកាត់ពីប្រទេសស៊ីរី ៕
ដោយ៖ ពេជ្រ