រុស្ស៊ី បារម្ភនុយក្លេអ៊ែរផ្ទុះនៅអ៊ីរ៉ង់ តែថាបើកើតឡើងត្រូវបន្ទោសអាមេរិក មុនគេ  

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អាមេរិក មានសក្តានុពលក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ីរ៉ង់ ខណពេលដែលទង្វើបែបនេះនឹងនាំទៅរកផលវិបាកដ៏មហន្តរាយ។

យោងតាមអ្នករាយការណ៍ព័ត៌មាន Fox News លោកស្រី Jacqui Heinrich លើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មិនបានច្រានចោលការប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីវាយប្រហារទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់នៅទីក្រុង Fordow នោះទេ។

ទន្ទឹមនោះ លោក Peskov បានកត់សម្គាល់ថា មានការរំពឹងទុកជាច្រើនលើបញ្ហានេះពីលទ្ធភាពនឹងផ្ទុះ ដោយបន្ថែម​ថា នេះ​​ជា​ការ​វិវត្តន៍​ទៅរកមហន្តរាយដ៏គ្រោះថ្នាក់មួយ។

គួរបញ្ជាក់ថា យោងតាមសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ អាចនឹងចាប់ផ្តើមពន្លឿនការអភិវឌ្ឍន៍ក្បាលគ្រាប់ និងអាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងវ៉ាស៊ីនតោន កំណត់គោលដៅលើរោងចក្រ Fordow ឬប្រសិនបើអ៊ីស្រាអែលធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ ទោះជាយ៉ាងណា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជឿថា ទីក្រុងតេអេរ៉ង់ មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយស្តីពីការបង្កើតគ្រាប់បែកនុយក្លេអ៊ែរនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment