ក្ដៅគគុក៖ អ៊ីស្រាអែល​ ថាអ៊ីរ៉ង់​ ប្រើគ្រាប់បែក​ចង្កោមហើយ

យោធាអ៊ីស្រាអ៊ែល និងស្ថានទូតក្រុងវ៉ាស៊ីនតោន អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ បានបាញ់ប្រភេទមីស៊ីលដែលមានផ្ទុកគ្រាប់បែកតូចៗ ឬហៅថាគ្រាប់បែកចង្កោមដ៏គ្រោះថ្នាក់ ក្នុងគោលបំណងសំដៅលើជនស៊ីវិល។

ស្ថានទូតដដែល បានឲ្យដឹងថា នេះជាការប្រើគ្រាប់បែករំសេវចង្កោមជាលើកដំបូង លើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល។

អាវុធ​ប្រភេទចង្កោម ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​វាយប្រហារ​លើ​តំបន់​ធំ​ៗ និង​បង្ក​គ្រោះថ្នាក់ខ្លាំងដល់មនុស្សជាតិ។

ទន្ទឹមនោះ ស្ថានទូត ក៏បានបញ្ជាក់ថា អ៊ីរ៉ង់​ កំពុងប្រព្រឹត្តដោយខុស​ច្បាប់​ និងចេតនា​លើជន​ស៊ីវិល តាមរយៈការ​ប្រើ​គ្រាប់​បែក​បែក​ចង្កោមនេះ។

គួរបញ្ជាក់ថា អាវុធប្រភេទនេះ ត្រូវបានហាមឃាត់នៅក្នុងការប្រើប្រាស់ ដោយសារតែឥទ្ធិពល និងភាពដ៏គ្រោះថ្នាក់របស់វា ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment