មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បានដាក់លិខិតលាលែងពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីគណបក្សមួយនេះ ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក Anutin បានផ្ញើលិខិតលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដោយបញ្ជាក់ពីចេតនារបស់លោក ក្នុងការចុះចេញពីគ្រប់មុខតំណែងដែលត្រូវបានតែងតាំង ឬចាត់តាំង៕

ដោយ៖ ពេជ្រ