លោកស្រី ផែថងថាន ជួបប្រជុំជាមួយមេដឹកនាំយោធា ខណកំហឹងប្រជាជនថៃ កាន់តែពុះកញ្ជ្រោល

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបង្ហាញមុខនៅវិមានរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ថា ដើម្បីជួបជាមួយរដ្ឋមន្ត្រី និងមេដឹកនាំយោធា ចំពេលកំហឹងប្រជាជនផ្ទុះកាន់តែខ្លាំងឡើង ក្រោយបែកធ្លាយសារសំឡេងសន្ទនាតាមទូរស័ព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

យោងតាមរបាយការណ៍ រាយការណ៍ថា លោកស្រី បានលុបចោលកិច្ចប្រជុំមួយផ្សេងទៀតនៅឯវិមាន Phitsanulok ដើម្បីចូលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai និងប្រមុខយោធា នៅព្រឹកនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment