Manchester United កំពុងពិចារណាលើលទ្ធភាពនៃការប្រើប្រាស់ JadonSancho ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Victor Osimhen ។

ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសបានត្រលប់ទៅ Old Trafford វិញហើយមួយខែបន្ទាប់ពីបរាជ័យក្នុងការទទួលបានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ Chelsea ។
បើយោងតាមអ្នកកាសែតអ៊ីតាលីលោក Gianluca Di Marzio បានបង្ហើបប្រាប់ SportBible ថា Napoli បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Sancho នៅរដូវក្តៅនេះ ដើម្បីជំនួសខ្សែប្រយុទ្ធ Khvicha Kvaratskhelia ដែលបានចាកចេញពីក្លឹបទៅចូលរួមជាមួយ Paris Saint-Germain (PSG) កាលពីខែមករា។
យ៉ាងណាមិញចំណាប់អារម្មណ៍របស់ Napoli លើ Sancho ធ្វើឲ្យ Man Utdមានទំនុកចិត្តក្នុងការផ្ទេរ Osimhen ដើម្បីមកបំពេញចំណុចខ្សោយក្រុមនៅត្រង់តំបន់ប្រយុទ្ធកណ្តាល។
គួរបញ្ជាក់ថា Osimhen នៅសល់កិច្ចសន្យាជាមួយ Napoli មួយរដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕
