អ៊ីរ៉ង់ បាញ់មីស៊ីលសរុបជាង ៤០០ គ្រាប់ហើយលើអ៊ីស្រាអែល

ចាប់តាំងពីជម្លោះ កាលពីថ្ងៃទី ១៣ ខែមិថុនា សប្ដាហ៍មុនមក ប្រទេសអ៊ីរ៉ង់​ បានប្រើមី​ស៊ី​ល​សរុបជាង ៤០០​ គ្រាប់​ បាញ់សំដៅលើ​អ៊ី​ស្រា​អែ​ល​ ដោយសម្លាប់​ ២៤​ នាក់ និង​របួស​ ជាង ៨០០​នាក់។ នេះបើតាមតួលេខពី RT ។

ការិយាល័យរបស់លោក Netanyahu បញ្ជាក់ថា កាំជ្រួចមីស៊ីលបាលីស្ទិកជិត ៤០០គ្រាប់ បានសម្លាប់ជនជាតិអ៊ីស្រាអែល ២៤នាក់ និងរបួសជាង ៨០០នាក់ ដោយបង្ខំឱ្យជនស៊ីវិល ៣៨០០នាក់ ភៀសខ្លួនចេញពីតំបន់រងគ្រោះ។

អ៊ីរ៉ង់ និងអ៊ីស្រាអែល បានប្រកាសពីការគ្រប់គ្រងដែនអាកាសគ្នាទៅវិញទៅមក ខណការប្រយុទ្ធគ្នានៅតែបន្តឥតឈប់ឈរ មិនទាន់មានការសម្របសម្រួល ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យអ៊ីរ៉ង់ ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់បញ្ហា និងរក្សាជីវិតមេដឹកនាំរបស់ខ្លួនលោក Ali Khamenei ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment