ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល សុទ្ធតែអះអាងកំពុងគ្រប់គ្រងដែនអាកាសគ្នាទៅវិញទៅមក

អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមឥស្លាម (IRGC) បានបញ្ជាក់ពីការគ្រប់គ្រងទាំងស្រុងលើផ្ទៃមេឃរបស់អ៊ីស្រាអែល ដោយកងកម្លាំងដែនអាកាស ក្នុងការវាយប្រហារនាពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍។

IRGC បន្ថែមថា ការវាយប្រហារចុងក្រោយនេះ បញ្ជាក់យ៉ាងច្បាស់ថាយើងបានគ្រប់គ្រងពេញលេញលើមេឃរបស់អ៊ីស្រាអែល ហើយថាពលរដ្ឋក្នុងតំបន់នោះនឹងរងការគំរាមកំហែង។

ទន្ទឹមនោះIRGC ក៏បានអំពាវនាវឱ្យពលរដ្ឋក្នុងសង្កាត់ Neve Tzedek នៃទីក្រុង Tel Aviv ប្រញាប់ជម្លៀសចេញជាបន្ទាន់ផងដែរ ដើម្បីធានាសុវត្ថិភាព ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment