តម្លៃប្រេង បានកើនឡើងជាង ២ ភាគរយ នៅថ្ងៃអង្គារនេះ ខណដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែខ្លាំងឡើង ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ជំរុញឱ្យមនុស្សគ្រប់គ្នាជម្លៀសខ្លួនចេញពីទីក្រុង Tehran ដោយបង្កើនការរំពឹងទុកនៃភាពចលាចលនៅក្នុងតំបន់ និងការរំខានដល់ការផ្គត់ផ្គង់ប្រេង។
ប្រេងឆៅរបស់ Brent បានកើនឡើង ១.១៧ ដុល្លារ ឬ ១.៦ ភាគរយ ស្មើនឹង ៧៤.៤ ដុល្លារ ក្នុងមួយបារ៉ែល ខណប្រេងឆៅរបស់អាមេរិក West Texas Intermediate កើនឡើង ១.៣៤ ដុល្លារ ឬ ១.៨៧ ភាគរយ ស្មើនឹង ៧៣.១១ ដុល្លារ ក្នុងមួយបារ៉ែល។
ប្រេងទាំង ២ នេះ បានធ្លាក់ចុះជាង ១ ភាគរយ កាលពីថ្ងៃចន្ទ ដោយសារក្តីសង្ឃឹមក្នុងការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ បន្ទាប់ពីការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់ស្វែងរកការបញ្ចប់អរិភាព។
ទោះជាយ៉ាងណាក៏ដោយ ជម្លោះប្រែក្លាយកាន់តែអាក្រក់ឡើង ខណដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះ និងការបាញ់ការពារដែនអាកាសយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋធានីតេហេរ៉ង់។ នៅអ៊ីស្រាអែល ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅទីក្រុង Tel Aviv ដើម្បីឆ្លើយតបទៅនឹងកាំជ្រួចរបស់អ៊ីរ៉ង់៕

ដោយ៖ ពេជ្រ