ទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឬពាន ពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 នៅខែកក្កដាខាងមុខនេះ។
BTV News នឹងផ្សាយផ្ទាល់ពីទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីគ្រប់ការប្រកួតទាំងអស់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧និង០០នាទី និងម៉ោង២០និង០០នាទី។
សម្រាប់ព្រឹត្តិការណ៍នេះក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម និង ឡាវ ខណៈការប្រកួតបើកឆាក U-23 កម្ពុជា ប៉ះឡាវ ថ្ងៃទី១៦ វេលាម៉ោង១៧៖០០នាទី និងចុងក្រោយប៉ះវៀតណាម ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២០៖០០នាទីនៅប្រទេសឥណ្ឌូណេស៊ី៕

