ព្រឹត្តិការណ៍បាល់ទាត់អន្តរទ្វីប Club World Cup ជំនាន់ថ្មី ដែលបង្កើនពី ៧ក្រុម ឡើងដល់ ៣២ក្រុមនាឆ្នាំ២០២៥ ខាងមុខនោះ ត្រូវបានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយនាយប់មិញនេះ ស្ថិតក្រោមការគ្រប់គ្រង និងរៀបចំដោយសហព័ន្ធអន្តរជាតិ FIFA។
គួរបញ្ជាក់ផងថា កម្មវិធីដែលធ្លាប់ធ្វើជារៀងរាល់ឆ្នាំនេះដែរ នឹងបន្លាយធ្វើរៀងរាល់ ៤ឆ្នាំម្តង ដ្បិតលើកដំបូងនាឆ្នាំក្រោយនេះ នឹងរៀបចំឡើងនៅសហរដ្ឋអាមេរិក។ចំណែកការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ខាងក្រោមនេះជាពូលទាំង ៨ រួមមាន៖
ពូល A: Palmeiras, FC Porto, Al Ahly និង Inter Miami
ពូល B: Paris Saint-Germain, Atletico Madrid, Botafogo និង Seattle Sounders
ពូល C: Bayern Munich, Aurckland City, Boca Juniors និង Benfica
ពូល D: Flamengo, Esperance Sportive de Tunisie, Chelsea និង Club Leon
ពូល E: River Plate, Urawa Red Diamonds, Monterrey, Inter Milan
ពូល F: Fluminense, Borussia Dortmund, Ulsan និង Mamelodi Sundowns
ពូល G: Manchester City, Wydad, Al Ain និង Juventus
ពូល H: Real Madrid, Al Hilal, Pachuca និង Salzburg៕