តាកែវ ៖ ក្រុមក្មេងទំនេីងដេញធាក់គ្នាតាមផ្លូវសាធារណ: បណ្ដាលអោយដួលចំនួន៥នាក់ត្រូវបានកំលាំងនគរបាលស្រុកត្រាំកក់ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់។ លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថាជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូដេញធាក់គ្នានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២០:១០នាទី នៅចំណុចលេីផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតនៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណី ក្មេងទំនេីងដេញធាក់គ្នាតាមផ្លូវសាធារណ: បណ្ដាលអោយដួល បង្កឡេីងដោយក្មេងទំនេីងចំនួន០២ក្រុម មានគ្នាចំនួន០៥នាក់ និងម៉ូតូ០៣គ្រឿង:
-ក្រុមទី០១ មានគ្នាចំនួន០២នាក់:
១.ឈ្មោះ ប៉ាញ ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គគគី ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ជាម្ចាស់ម៉ូូតូ និងជាអ្នកបេីកបរ) ម៉ូតូធុនសង់ C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-2965 ជិះឌុប
២.ឈ្មោះ គ្រុយ ថាវីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិធ្នង់រលេីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ជាអ្នកជិះពីក្រោយ)។
ក្រុមទី០២ មានគ្នា០៣នាក់ ជិះម៉ូតូ០២គ្រឿង:
១.ឈ្មោះ ត្រឿង សុខលាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូធុនសង់ C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡេីងតែមឆ្នាំ២០២៤ ជិះម្នាក់ឯង)
២.ឈ្មោះ ស៊ីម សុខលី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ជាម្ចាស់ម៉ូតូ និងជាអ្នកបេីកបរ) ម៉ូតូម៉ាកនិច ពណ៌ក្រហម-ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF-7593 ជិះឌុប
៣.ឈ្មោះ រាម ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ(ជាអ្នកជិះពីក្រោយ)។
ដោយដំបូងឡេីងក្មេងក្រុមទី០១ ជិះដេញធាក់ទៅលេីក្រុមទី០២ លុះដល់ចំណុចកេីតហេតុ ក្រុុមទី០២ ក៏បានជិះដេញធាក់ទៅលេីក្រុមទី០១វិញ បណ្ដាលអោយដួលចំនួន០២ម៉ូតូ របួសទាំងសង់ខាង ប៉ុន្តែភាគីខាងក្រុមទី០១ មានរបួសធ្ងន់ជាង ចំណែកភាគីក្រុមទី០២ មានរបួសស្រាល ពេលនោះភាគីក្រុមទ០១ បានដកខ្សែរក្រវ៉ាត់ដេញវាយទៅលេីភាគីក្រុមទី០២ ចំណែកភាគីខាងក្រុមទី០២ ក៏បានដោះមួកសុវត្ថិភាពបម្រុងនឹងវាយតបតវិញប៉ុន្តែមិនបានប្រតាយប្រតបគ្នានោះទេ ក្រោយកេីតហេតុភាគីខាងក្រុមទី០២ មានគ្នា០៣នាក់ ១.ឈ្មោះ ត្រឿង សុខលាង ២.ឈ្មោះ ស៊ីម សុខលី ៣.ឈ្មោះ រាម ផាន់ណា បាននាំគ្នាទៅសំពះសុំទោសខាងភាគីក្រុមទី០១ ដែលមានគ្នា០២នាក់ ១.ឈ្មោះ ប៉ាញ ពិសិដ្ឋ ២.ឈ្មោះ គ្រុយ ថាវីន រួចភាគីខាងក្រុមទី០២ដែលមានគ្នា០៣នាក់នោះបាននាំគ្នាជិះទៅផ្ទះបាត់ទៅ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថាក្រោយពេលកេីតហេតុ ដោយមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងដឹងនាំសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានដឹកនាំកម្លាំងជំនាញបានចុះធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនក្មេងទំនេីងទាំង០២ក្រុម មានគ្នា០៥នាក់ រួមនឹងវត្ថុតាង(ម៉ូតូចំនួន០៣គ្រឿង) ។ នៅចំពោះមុខកំលាំងការិយាល័យកំរិតស្រាលខេត្តក្រុមជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានជិះម៉ូតូដេញធាក់នឹងវ៉ៃគ្នាពិតប្រាកដមែន។ នៅពេលនេះកំលុងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានកសាងសំណុំរឿងទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី១៦ ៦ ២០២៥ដើម្បីចាត់ការតាមច្បាប់។តាកែវ
