ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សហរដ្ឋអាមេរិក នឹងទទួលខុសត្រូវចំពោះការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោក បានចង្អុលបង្ហាញក្នុងសុន្ទរកថាទៅកាន់សភាថា ផ្ទុយពីបទដ្ឋានទាំងអស់នៃច្បាប់អន្តរជាតិ អាមេរិក អនុញ្ញាតឲ្យអ៊ីស្រាអែល ប្រព្រឹត្តអំពើឈ្លានពាន និងវាយប្រហារប្រទេសរបស់យើង។
លោក Pezeshkian បានលើកឡើងថា យើងមិនស្វែងរក ឬចាប់ផ្តើមសង្រ្គាមណាមួយទេ។ យើងក៏មិនស្វែងរកការសម្លាប់មន្រ្តីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្ត នោះដែរ ដោយបន្ថែមថា យើងមិនមែនជាអ្នកឈ្លានពានទេ។ សព្វថ្ងៃនេះ យើងត្រូវការការរួបរួម និងសាមគ្គីភាពច្រើនជាងពេលណាៗទាំងអស់ ប្រជាជនអ៊ីរ៉ង់ត្រូវតែរួបរួមគ្នា និងទប់ទល់នឹងការឈ្លានពាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។អ៊ីរ៉ង់បានសងសឹកក្នុងរយៈពេលតិចជាង ២៤ ម៉ោង។ អ៊ីស្រាអែល និងអ៊ីរ៉ង់បានវាយប្រហារគ្នាទៅវិញទៅមក ខណបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសទាំងសងខាង៕

ដោយ៖ ពេជ្រ