ខេត្តសៀមរាប ដណ្ដើមបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាគុនល្បុក្កតោ​សិស្សមធ្យមសិក្សាថ្នាក់ជាតិ

ខេត្តសៀមរាប ឈរលេខ១ ក្នុងតារាងមេដាយសរុប ប្រភេទកីឡាគុនល្បុក្កតោប្រចាំព្រឹត្តិការណ៍ កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ២០២៥ ដោយរកបានមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង សរុប ៦ គ្រឿង។

ក្រុមខេត្តកំពង់ស្ពឺទទួលបានមេដាយមាស ៣ ប្រាក់ ១ និង សំរឹទ្ធ១ សរុប ៥ គ្រឿង។ ខេត្តព្រះសីហនុ មានមេដាយមាស ២ ប្រាក់១ និង សំរឹទ្ធ១ សរុប ៤គ្រឿង។ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ បានមេដាយមាស១ ប្រាក់២ សរុប ៣ គ្រឿង ដូចៗគ្នា។

ការប្រកួតកីឡាគុនល្បុក្កតោ នៃព្រឹត្តិការណ៍ កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥ ប្រព្រឹត្តទៅចំនួន ២ ថ្ងៃ គឺ ថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែមិថុនា នៅសាលនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន ១៣ រាជធានី – ខេត្តចូលរួម។ កីឡាករ កីឡាការិនីមាន៩០រូប ប្រកួតប្រជែងលើវិញ្ញាសាសម្ដែងចំនួន ៨ និងប្រយុទ្ធចំនួន ៤៕

Written by 

Related posts

Leave a Comment