ក្រុមមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Mathys Tel ជាអចិន្ត្រៃយ៍ពី Bayern Munich ហើយ។
Spurs បានយល់ព្រមបង់ប្រាក់ប្រហែល ៣០ លានផោនសម្រាប់កីឡាករវ័យ ២០ ឆ្នាំរូបនេះដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំនៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។
Tel ដែលនៅជាមួយក្រុមបារាំងនៅ European U-21 Championship បានចូលរួមជាមួយ Spurs ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា ជាមួយនឹងជម្រើសក្នុងការទិញក្នុងតម្លៃ ៤៥លានផោន ប៉ុន្តែពួកគេបានចរចាដោយជោគជ័យនូវតម្លៃចុះ។
កីឡាកររូបនេះបានបង្ហាញខ្លួន ២០ ប្រកួតឱ្យ Spurs កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងជាកីឡាករបម្រុងសម្រាប់ជ័យជម្នះរបស់ពួកគេលើក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ។
Tottenham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Brentford កីឡាករ Bryan Mbeumo ដែលជាគោលដៅសម្រាប់ Manchester United ផងដែរ៕
