Netanyahu ព្រមានអ៊ីរ៉ង់ នឹងចំណាយធ្ងន់ធ្ងរបំផុតដែលសម្លាប់ជនស៊ីវិលអ៊ីស្រាអែល

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវធ្ងន់ធ្ងរបំផុត ជុំវិញការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល។

លោក Netanyahu បាន​លើកឡើង ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​នៃ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​អគារ​លំនៅឋាន​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Bat Yam ក្បែរ​ទីក្រុង Tel Aviv ថា​ ប្រទេស​អ៊ីរ៉ង់​ នឹង​បង់​ថ្លៃ​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​ជន​ស៊ីវិល ស្ត្រី និង​កុមារ។

ចំនួន​អ្នក​ស្លាប់​នៅ​អ៊ីស្រាអែល ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​សងសឹករបស់អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​សុក្រ​សរុប ១៣​នាក់ ខណមិនទាន់មានរបាយការណ៍បញ្ជាក់បន្ថែមនៅឡើយ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment