ទីតាំងដែលអ៊ីរ៉ង់ ប្រុងនឹងដាក់នុយក្លេអ៊ែរ ក៏អ៊ីស្រាអែល មិនទុកដែរ

សេវាកម្មសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល បានឲ្យដឹងពីការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដោយយន្តហោះចម្បាំងចំនួន ៥០ គ្រឿង លើទីតាំងនៃគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងទីក្រុងតេអេរ៉ង់។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសអ៊ីស្រាអែល ហោះសំដៅទីក្រុងតេហេរ៉ង់ ដោយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅនៃគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោមការណែនាំរបស់នាយកដ្ឋានស៊ើបការណ៍សម្ងាត់។

ការវាយប្រហារ បានកំណត់គោលដៅជាង ៨០ រួមទាំងទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអ៊ីរ៉ង់ ទីស្នាក់ការកណ្តាលនៃគម្រោងនុយក្លេអ៊ែរ (SPND) និងគោលដៅបន្ថែមដែលរបបអ៊ីរ៉ង់លាក់ទុកបណ្ណសារនុយក្លេអ៊ែរ។

កងទ័ពអ៊ីស្រាអែល បានលើកឡើងថា ជាផ្នែកមួយនៃប្រតិបត្តិការ Rising Lion ខ្លួនវាយប្រហារលើគោលដៅជាង ១៧០ និងហេដ្ឋារចនាសម្ព័ន្ធយោធាជាង ៧២០ ទីតាំង ក្នុងរយៈពេលតិចជាង ៣ ថ្ងៃ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា IDF បន្តបង្កើនការវាយលុកចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយផ្តោតលើបេះដូងរបស់ខ្លួន និងសមាសធាតុសំខាន់ៗសម្រាប់ការផលិតអាវុធ។

គួរបញ្ជាក់ថា ប្រតិបត្តិការ The Rising Lion បានចាប់ផ្តើមនៅយប់ថ្ងៃទី ១៣ ខែមិថុនា ក្នុងគោលបំណងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment