ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន សកម្មភាពចាក់ផ្សាយភាពយន្តដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលឈ្មោះ “មនោសញ្ចេតនាអាស៊ីកណ្តាល”ឆ្នាំ២០២៥បានចាប់ដំណើរការនៅក្រុង Astana ។ ភាពយន្តដ៏ឆ្នើមចំនួន១២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចជា 《អ្នកអភិរក្សបេតិកភណ្ឌ 》និង《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន》ជាដើមបានចាក់ផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធសារព័ត៌មានសំខាន់ៗដូចជាស្ថានីយទូរទស្សន៍ជាតិកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ទួមេនីស្ថាន និងអ៊ូសបេគីស្ថានជាដើម ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា ការចាក់ផ្សាយកម្មវិធីដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានរបស់ប្រទេសអាស៊ីកណ្តាលនានាលើកនេះ គឺជាវិធានការវិជ្ជមានសម្រាប់ជំរុញការអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលឆ្នាំ២០២៣និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងចំណងមិត្តភាពរវាងប្រជាជនចិននិងអាស៊ីកណ្តាលក្រោមការណែនាំយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីធ្វើឱ្យទស្សនិកជនអាស៊ីកណ្តាលទាំងអស់មើលឃើញភាពរស់រវើកដ៏ផុលផុសរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនិងស្វែងរកកាលានុវត្តភាពធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងរួមគ្នាបោះជំហានទៅកាន់ការធ្វើទំនើបកម្មតាមរយៈកម្មវិធីដ៏ឆ្នើមដូចជា 《អ្នកអភិរក្សបេតិកភណ្ឌ 》និង《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន》ជាដើម ៕

