លោក ថន វណ្ណារ៉ា ត្រូវតុលាការចោទពាក់ព័ន្ធករណីបើករថយន្តបុកបណ្តាលឲ្យមនុស្សស្លាប់ ២នាក់

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ តំណាងអយ្យការ បានសម្រេច​ចោទ​ប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស ជាអនុប្រធានការិយាល័យភូមិ​បាលខណ្ឌសែនសុខ ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើប​សួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment