កាលពីម្សិលមិញក្លិបបាលទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្តកុងត្រាជាមួយកីឡាករបរទេសចំនួន៤រូបរួមមានកីឡាករពាក់អាវលេខ ១៧ BOUNPHACHAN, កីឡាករលេខ២៨ RYO FUJII,កីឡាករលេខ៦១ODAWARA, កីឡាករលេខ២១ CRISTIAN ROQUE ដើម្បីត្រៀមការប្រកួតប្រជែងរដូវកាលថ្មីឆ្នាំ២០២៥/២៦។
ក្រៅពីប្រកាសបន្តកុងជាមួយកីឡាករ៤រូបខាងលើព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចាកចេញរបស់កីឡាករលេខ៩ GABRIEL SILVA COSTA និងកីឡាករលេខ ១១ ថេឡរ ឌឿន នីកូឡាស ផងដែរ៕



